អ្វីទៅជាមុខជំនាញ ភាសាវិទ្យា?

អ្វីទៅជាមុខជំនាញ ភាសាវិទ្យា?


Posted at: 07 Sep 2020
167 Views

ធ្លាប់លឺពីជំនាញនេះឬអត់? ធ្លាប់តែលឺគេនិយាយពីភាសាខ្មែរ ភាសាបរទេស ចុះភាសាវិទ្យាហ្នឹងអីគេវិញទៅ? OK! មកអានអត្ថបទនេះមក ខ្ញុំនឹងនាំអ្នកទៅស្គាល់ថា មុខជំនាញនេះយ៉ាងម៉េចខ្លះ ក្រែងលមានអ្នកចាប់អារម្មណ៍។

១. តើបរិញ្ញាបត្រ «ភាសាវិទ្យា» ជាអ្វី? 
ភាសាវិទ្យាគឺជា មុខវិជ្ជាវិទ្យាសាស្ត្រ ដែលសិក្សាពីភាសាមនុស្ស រួមទាំងទ្រឹស្តី រចនាសម្ព័ន្ធ និងមុខងាររបស់ភាសាមនុស្ស។ កម្រិតបរិញ្ញាបត្រផ្នែកភាសាវិទ្យាគឺជាកម្មវិធីរយៈពេលបួនឆ្នាំ ដែលផ្តល់ដល់និសិ្សតនូវចំណេះដឹង និងការយល់ដឹងអំពីភាសាទូទៅរួមទាំងទ្រឹស្តីនិងកម្មវិធី។ និសិ្សតនឹងរៀនពីរបៀប បកស្រាយវិភាគ ប្រៀបធៀប និងពន្យល់គ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហាភាសា ដោយផ្តោតសំខាន់លើភាសាខ្មែរ។ លើសពីនេះទៅទៀត និសិ្សតចេះដឹងអំពីរបៀបអនុវត្តទ្រឹស្តីនៃភាសា តាមរបៀបជាក់ស្តែង នៅក្នុងការសិក្សាការស្រាវជ្រាវ និងការងាររបស់ពួកគេ។


២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 
ក្នុងរយៈពេលសិក្សាបួនឆ្នាំ គេបានបញ្ចូលនូវមុខវិជ្ជាជាច្រើនដូចជា ប្រវត្តិសាស្រ្តកម្ពុជា ទស្សនៈវិទ្យា សង្គមវិទ្យា អរិយធម៌ខ្មែរ ប្រវត្តិសាស្រ្តនៃភាសាខ្មែរ វេយ្យាករណ៍ខ្មែរ ការសិក្សាភាសាខ្មែរសម័យអង្គរនិងសម័យមុនអង្គរ ការសិក្សាពាក្យបាលីនិងសំស្ក្រឹតជាភាសាខ្មែរ ទ្រឹស្តីភាសាវិទ្យា ភាសានិងវប្បធម៌ វិធីសាស្រ្តបង្រៀនភាសាខ្មែរដល់ជនបរទេស ការសិក្សាអំពីទម្រង់បែបបទនិងអត្ថន័យនៃពាក្យ ការសិក្សាភាសាទាក់ទងទៅនឹងកត្តាសង្គម ទម្រង់នៃភាសា ការប្រៀបធៀបភាសា និង ទស្សនៈនៃភាសាវិទ្យា ជាដើម ហើយនៅពេលចូលរៀន អ្នកនឹងបានសិក្សាបន្ថែមលើមុខវិជ្ជាមួយចំនួនផ្សេងៗទៀត។


៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 
នៅពេលបញ្ចប់ការសិក្សា និសិ្សតមានសមត្ថភាពក្នុងវិស័យផ្សេងៗ ដូចជាវិស័យរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ដែលរួមមានភាសាបង្រៀន ការស្រាវជ្រាវ ភាសាវប្បធម៌ និងការទំនាក់ទំនងការបកប្រែ ការចងក្រងទិន្នន័យភាសា ការធ្វើវចនានុក្រម ការបោះពុម្ពផ្សាយ ការផ្តល់ដំបូន្មានភាសា ក៏ដូចជាការបង្រៀនផងដែរ។ នៅក្នុងវិស័យសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសកន្លែងដែលភាសាវិទ្យាត្រូវបានទាមទារ។


៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 
សម្រាប់មុខជំនាញនេះ គឺមាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ តែមួយគត់ ស្ថិតក្នុងមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ។

ការពិតមួយមិនអាចប្រកែកបានគឺ មិនសូវមានអ្នកស្គាល់ ឬចាប់អារម្មណ៍លើមុខជំនាញមួយនេះឡើយ នៅប្រទេសយើង ប៉ុន្តែ វាក៏មានសារៈសំខាន់ និងប្រយោជន៍យ៉ាងច្រើន នៅក្នុងអំឡុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សាផងដែរ ដូចនេះខ្ញុំយល់ថាអ្នកដែលមិនទាន់មានគោលដៅថាគួរទៅណា ហើយចាប់អារម្មណ៍លើការសិក្សាឲ្យបានស៊ីជម្រៅលើភាសាជាតិ អ្នកអាចពិចារណាលើមុខជំនាញមួយនេះបាន។

បកប្រែសម្រួលពី៖ RUPP - Department of Linguistic

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 

Powered by Froala Editor