អ្វីទៅជាជំនាញសង្គមកិច្ចវិទ្យា?

អ្វីទៅជាជំនាញសង្គមកិច្ចវិទ្យា?


Posted at: 08 Sep 2020
6025 Views

សង្គមកិច្ច គឺជាកត្តាជំរុញមួយសម្រាប់ការផ្លាស់ប្តូរសង្គម ដែលពង្រឹងភាពខ្លាំងរបស់បុគ្គល គ្រួសារ ក្រុមអង្គការ និងសហគមន៍ ដើម្បីលើកកម្ពស់សុខុមាលភាព នៅក្នុងសង្គមរបស់យើង។ ពួកគេស្វែងរកការគាំទ្រដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការលើកកម្ពស់យុត្តិធម៌សង្គម និងការគោរព ចំពោះមនុស្សទាំងអស់គ្នា។ ខាងក្រោមនេះ អ្នកនឹងបានយល់ច្បាស់អំពី មុខជំនាញសង្គមកិច្ច។

១. តើមុខជំនាញ «សង្គមកិច្ចវិទ្យា» ជាអ្វី? 
និស្សិតបរិញ្ញាបត្រផ្នែកសង្គមកិច្ច នឹងអភិវឌ្ឍការយល់ដឹងកាន់តែច្រើនអំពីបញ្ហាសង្គមផ្សេងៗ ដែលមានលក្ខណៈស្មុគស្មាញ ឬពិបាកក្នុងការដោះស្រាយ ដោយប្រើប្រាស់ក្របខ័ណ្ឌអេកូឡូស៊ី រួមទាំងរៀនអំពីយុទ្ធសាស្រ្ត នៃការផ្តល់អំណាច ដែលធ្វើអន្តរាគមន៍នៅ កម្រិតមីក្រូ និងម៉ាក្រូនៃសង្គម។ សង្គមកិច្ចសង្កត់ធ្ងន់លើការចូលរួម ការងារក្នុងសហគមន៍និងសង្គម និងការដោះស្រាយបញ្ហាប្រឈមក្នុងសង្គមរស់នៅឲ្យកាន់តែមានប្រសិទ្ធិភាព។


២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 
ក្នុងរយៈពេលសិក្សា៤ឆ្នាំ និសិ្សតនឹងរៀននូវមុខវិជ្ជាមួយចំនួនដូចជា ការធ្វើទំនាក់ទំនង ការអនុវត្តពង្រឹងអំណាចសហគមន៍ មូលហេតុនិងផលវិបាកនៃភាពក្រីក្រ អភិបាលកិច្ច សេវាសហគមន៍ វប្បធម៌នៃសង្គមវិទ្យា ការវិវត្តន៍នៃចិត្តវិទ្យា ការបង្កើតទំនាក់ទំនងជាមួយរវាងក្រុមចម្រុះ សុខភាពផ្លូវចិត្ត និងរួមជាមួយមុខវិជ្ជាមួយចំនួនទៀត ដែលអ្នកនឹងបានស្គាល់ នៅពេលចូលសិក្សានូវមុខជំនាញនេះ។ 
នៅឆ្នាំទីពីរនៃកម្មវិធីនិសិ្សតនឹងចំណាយពេល 4 ម៉ោងក្នុងមួយសប្តាហ៍ នៅក្នុងសហគមន៍ ដើម្បីស្វែងយល់អំពីបេសកកម្ម ដែលពាក់ព័ន្ធនឹងជំនាញនេះ។ នៅឆ្នាំទី 3 សិស្សចំណាយពេល 1 ថ្ងៃកន្លះក្នុងមួយសប្តាហ៍ នៅក្នុងទីភ្នាក់ងារអភិវឌ្ឍជំនាញការងារសង្គម ជាមួយអ្នកមានបទពិសោធន៍ មកជួយគាំទ្រ និងត្រួតពិនិត្យ។ ក្នុងឆ្នាំទី 4 សិស្សបន្តអភិវឌ្ឍជំនាញរបស់ពួកគេ តាមរយៈការចុះអនុវត្តផ្ទាល់ នៅឆមាសទីពីរ។


៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 
ក្រោយបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងផ្នែក៖ 
-អនុវត្ត និងធ្វើតាមគោលការណ៍ក្រមសីលធម៌ការងារសង្គមកិច្ច 

-អនុវត្តចំណេះដឹងស្តីពីអាកប្បកិរិយារបស់មនុស្ស និងចំណេះដឹងមូលដ្ឋានសង្គម 
-ប៉ាន់ប្រមាណការធ្វើអន្តរាគមន៍ និងការវាយតម្លៃ។ 
និស្សិតអាចបម្រើការងារនៅក្រសួងសង្គមកិច្ច និងនិងយុវនីតិសម្បទា អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាច្រើន ដូចជាក្រុមហ៊ុនធានារ៉ាប់រងជាដើម។


៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 
យើងអាចសិក្សាមុខជំនាញមួយនេះ នៅសាលាដូចជា៖ 
-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ 

-វិទ្យាស្ថានជាតិសង្គមកិច្ច។

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

Powered by Froala Editor