អ្វីទៅជា ជំនាញវិទ្យាសាស្ត្រកសិកម្ម?

អ្វីទៅជា ជំនាញវិទ្យាសាស្ត្រកសិកម្ម?


Posted at: 08 Sep 2020
694 Views

វិស័យកសិកម្ម គឺជាវិស័យចំបងមួយដែលជួយទ្រទ្រង់ដល់ សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែផ្ទុយទៅវិញ បើនិយាយពីជំនាញវិទ្យាសាស្ត្រកសិកម្មវិញ គឺថាពុំសូវមាន នរណា មានចំណាប់អារម្មណ៍ លើជំនាញនេះឡើយ ដោយគិតថារៀនចប់នឹងត្រូវធ្វើការហាលក្តៅ ហើយមិនសូវបាន កម្រៃច្រើនជាដើម តែគំនិតទាំងនោះ មិនត្រឹមត្រូវទាំងអស់ឡើយ ។ ការជ្រើសរើសយកជំនាញកសិកម្ម វាមានអត្ថប្រយោជន៍សំខាន់សម្រាប់អ្នកសម្រាប់ប្រទេសជាតិ ពេល រៀនចប់ អ្នកអាចក្លាយជាបុគ្គលម្នាក់ដែលអាចលើកស្ទួយវិស័យកសិកម្មឲ្យជៀនលឿន អភិវឌ្ឍន៍ ហើយស្រួលមិនស្រួលអាចក្លាយជាសេដ្ឋីទៀតផងមិនដឹង ។ បើចង់ជ្រាបកាន់តែច្បាស់ ហេតុអ្វី បានអ្នកគួរតែជ្រើសរើសជំនាញនេះ អ្នកគួរតែអាចអត្ថបទ ម៉ិចអត់រៀនកសិកម្មចឹង? ដើម្បីស្វែងយល់ពីចំណុចល្អនៃជំនាញកសិកម្ម ។ បន្ទាប់ពីអានហើយ អត្ថបទខាងក្រោមនេះ នឹងពន្យល់អ្នកពីអ្វីដែលជាជំនាញកសិកម្ម ។

១. អ្វីទៅជាជំនាញវិទ្យាសាស្ត្រកសិកម្ម?

ជំនាញវិទ្យាសាស្ត្រកសិកម្ម ជាជំនាញដែលផ្តោតលើគោលការណ៍ទូទៅ ការ ស្រាវជ្រាវកសិកម្ម និងវិធីសាស្រ្តផលិតកម្មសម្រាប់អនុវត្តលើបញ្ហាកសិកម្មជាក់ស្តែងដូចជា សិក្សាពីដំណាំ ពីដី ឬពី សត្វល្អិតជាដើម និយាយរួមទៅគឺអ្វីដែលទាក់ទងនឹងកសិកម្ម ។ 

២. តើជំនាញវិទ្យាសាស្ត្រកសិកម្មសិក្សាពីអ្វីខ្លះ?

ជំនាញវិទ្យាសាស្ត្រកសិកម្ម ជាជំនាញដែលទាមទារឲ្យនិស្សិតពូកែលើមុខវិជ្ជា គីមិវិទ្យា និងជីវវិទ្យា ដែលតម្រូវឱ្យនិស្សិតសិក្សា រយៈពេល ៤ឆ្នាំ ។ ហើយនៅក្នុងការសិក្សារយៈពេល ៤ឆ្នាំនេះ សិស្សានុសិស្សនឹងត្រូវ សិក្សាពីផ្នែសំខាន់ៗ ៣៖

  • ផ្នែកវិទ្យាសាស្ត្រដី

    • សិក្សាពីប្រភពកំណរកំណើត និងវិភាគលើលក្ខណៈរូប-គីមីនៃដី ។ 

    • សិក្សាពីការប្រើប្រាស់ដីកសិកម្ម និងប្រព័ន្ធកសិកម្មចម្រុះ ។ 

    • សិក្សាពីការប្រើប្រាស់ជីគីមី និងជីធម្មជាតិតាមលក្ខណៈបច្ចេកទេស ។

  • សិក្សាពីផលិតផលដំណាំ

    • សិក្សាពីលក្ខណៈជីវសាស្ត្រ និងសារធាតុចិញ្ជឹមរបស់ដំណាំ បច្ចេកទេសដាំដុះ ការរក្សាទុក និងផលិតផល ។

    • សិក្សាពីបច្ចេកទេកទេសបង្កាត់ពូជ ការផ្សាំ និងការរក្សាគ្រាប់ពូជ ។

    • សិក្សាពីការជ្រើសរើសដំណាំតាមស្ថានភាពដី និងអាកាសធាតុ ។

  • សិក្សាពីការការពារដំណាំ

    • យល់ដឹងពីលក្ខណៈជីវសាស្ត្ររបស់សត្វល្អិត ស្គាល់ពីសត្វមានប្រយោជន៍ និងសត្វបំផ្លាញដំណាំ ។

    • សិក្សាពីជម្ងឺរុក្ខជាតិ វិធានការការងារ និងកំចាត់សត្វល្អិតចង្រៃ ។

    • ស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ថ្នាំពុលគីមី និងថ្នាំពុលធម្មជាតិ ។

៣. តើក្រោយពេលបញ្ចប់ការសិក្សា ខ្ញុំនឹងទទួលបានឱកាសការងារអ្វីខ្លះ?

ដូចបានរៀបរាប់ពីខាងលើ រៀនវិទ្យាសាស្ត្រកសិកម្ម ជាជំនាញដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយការងារដែលអ្នកអាចជ្រើសរើសបានក្រោយពេល បញ្ជប់ការ សិក្សាមានដូចជា ៖

  • បម្រើនៅតាមក្រសួងស្ថាប័នរដ្ឋ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) អង្គការ និងក្រុមហ៊ុននានា ។

  • គ្រូបង្រៀន អ្នកបណ្តុះបណ្តាល ឬ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកសិកម្ម ។

  • អ្នកស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ។

  • បង្កើតអាជីវកម្មផ្ទាល់ខ្លួន ។

៤. តើសាកលវិទ្យាល័យណាខ្លះដែលបង្រៀននូវជំនាញនេះ?

នៅព្រះរាជាណាចក្រកម្ពុជា មានសាកលវិទ្យាល័យល្បីៗ ២ ដែលបង្រៀននូវជំនាញនេះ៖

  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម

  • សាលាជាតិកសិកម្មព្រែកលៀប ។

ប្រភព៖ សៀវភៅមគ្គុទេសក៏សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សា នៅកម្រិតឧត្តមសិក្សា ។ 


Photo Credit: LOLC (Cambodia) Plc.

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor