អ្វីទៅជាជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍?

អ្វីទៅជាជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍?


Posted at: 07 Sep 2020
274 Views

ធ្លាប់តែលឺរៀនគ្រប់គ្រងបដិសណ្ឋារកិច្ច ធ្លាប់តែលឺរៀនទេសចរណ៍ តែមិនដឹងថាជំនាញមួយហ្នឹង រៀនពីអ្វីអោយប្រាកដសោះ។ មួយទៀតលឺតែគេថារៀនជំនាញនេះ បានដើរលេងច្រើន ក៏ឆ្ងល់ថាវាចឹងមែនអត់? ម៉ោះ! អានអត្ថបទនេះអោយបាត់ឆ្ងល់ទាំងអស់គ្នា។

១. អ្វីទៅជាជំនាញ គ្រប់គ្រងបដិសណ្ឋារកិច្ចនិងទេសចរណ៍? 
ជំនាញ គ្រប់គ្រងបដិសណ្ឋារកិច្ចនិងទេសចរណ៍ ជាជំនាញដែលសិក្សាពីចំណេះដឹងទូទៅនៃអាជីវកម្ម និង ចំណេះដឹងជាក់លាក់ដែលមានសារៈសំខាន់ដល់អ្នកគ្រប់គ្រង ក្នុងវិស័យជាច្រើននៃឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចទំនើប។


២. តើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចនិងទេសចរណ៍ សិក្សាពីអ្វីខ្លះ?
ជំនាញ គ្រប់គ្រងបដិសណ្ឋារកិច្ចនិងទេសចរណ៍ ផ្តោតទៅលើការសិក្សាពី គោលការណ៍គ្រប់គ្រង ទីផ្សារ ការគ្រប់គ្រងធនធានមនុស្ស ព័ត៌មានវិទ្យាទេសចរណ៍ សេដ្ឋកិច្ចទេសចរណ៍ ស្រាវជ្រាវទេសចរណ៍ សង្គមវិទ្យា វប្បធម៌និងបេតិកភណ្ឌ និង ការទំនាក់ទំនង ដែលនៅក្នុងនោះ មានការបែងចែកជាវគ្គតូចៗ ដើម្បីសិក្សាអោយបានសុីជម្រៅទៅលើផ្នែកនីមួយៗ បន្ថែមទៀត។


៣. តើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចនិងទេសចរណ៍ អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?
ការងារដែលអ្នកអាចធ្វើបានមិនមែនមានតែ ការងារក្នុងសណ្ឋាគារ ឬ មគ្គុទេសទេសចរណ៍ដូចជា ផ្នែកអាហារ និងផ្នែកបំរើសេវាកម្មអតិថិជននោះទេ អ្នកក៏អាចប្រើជំនាញទាំងនោះក្នុង ការបម្រើការងាររដ្ឋាភិបាល ក្រុមហ៊ុនខ្នាតធំ និងប្រតិបត្តិការអាជីវកម្មខ្នាតតូច។ ការងារដែលត្រូវជំនាញនេះតែម្តងគឺមានដូចជា អ្នកផ្តល់ទីប្រឹក្សាផ្នែកដំណើរកំសាន្ត អ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន រឺកម្មវិធីផ្សេងៗ។ ល។


៤. តើអ្នកអាចសិក្សាជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចនិងទេសចរណ៍ នៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?
សាលាដែលមានបង្រៀនមុខវិជ្ជាមួយនេះមានដូចជា៖    
  • សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
  • វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
  • សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) 
  • សាកលវិទ្យាល័យ វេស្ទើន (Western University)
  • សាកលវិទ្យាល័យ បែ៊លធី អន្ដរជាតិ (BELTEI International University)
  • សាកលវិទ្យាល័យន័រតុន (NU)
  • Limkokwing University ។

Source:

http://www.aupp.edu.kh/bachelor-of-business-administration-in-tourism-and-hospitality-management/

http://www.rupp.edu.kh/fssh/tourism/?page=Course%20Description

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Powered by Froala Editor