អ្វីទៅជាមុខជំនាញ គំនូរសារគមនាគមន៍ ឬ រចនាក្រាហ្វិក​?

អ្វីទៅជាមុខជំនាញ គំនូរសារគមនាគមន៍ ឬ រចនាក្រាហ្វិក​?


Posted at: 08 Sep 2020
478 Views
ជំនាញនេះបើហៅឲ្យស្រួលគឺ រចនាក្រាហ្វិក (Graphic Design) នុះអី! អ្នកមានគំនិតបែបច្នៃប្រឌិត ហើយចូលចិត្តគំនូរជីវចល Photoshop ឬ Illustration អីហ្នឹងអត់ខុសតិច រៀនជំនាញហ្នឹង!


១. តើមុខជំនាញ «គំនូរសារគមនាគមន៍» ជាអ្វី? 

គំនូរសារគមនាគមន៍ ឬរចនាក្រាហ្វិចជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធាតុផ្សំនៃការរចនា ទ្រឹស្ដីពណ៌និងរូបវិទ្យា និងផ្តោតលើចំណេះដឹងជាក់លាក់របស់ឧស្សាហកម្ម និងដំណោះស្រាយបញ្ហា តាមរយៈការសិក្សាអំពីរូបភាពឌីជីថល និងការទំនាក់ទំនងជាមួយការយកចិត្តទុកដាក់ លើទិដ្ឋភាពបច្ចេកទេស និងសោភ័ណភាព។ 



២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 

មុខជំនាញនេះសិក្សាអំពីការអភិវឌ្ឍន៍សក្តានុពលនៃភាពច្នៃប្រឌិតរបស់និសិ្សត ក្នុងការបង្កើតគំនិត និងជំនាញបច្ចេកទេសក្នុងការច្នៃប្រឌិត។ ក្នុងរយៈពេល ពីរឆ្នាំដំបូង និសិ្សតនឹងទទួលបានចំណេះដឹងជាមូលដ្ឋាន និងជំនាញមូលដ្ឋានគ្រឹះ ជាអ្នករចនាក្រាហ្វិចបែបទំនើប ដែលមានការទទួលខុសត្រូវដោយផ្ទាល់ទៅនឹងឧស្សាហកម្ម ផ្នែកនៃទំនាក់ទំនងសាជីវកម្មពហុព័ត៌មាន និងគំនូរ។ 
នៅឆ្នាំចុងក្រោយនិស្សិតនឹងមានជំនាញ និងអភិវឌ្ឍចំណេះដឹងកាន់តែជ្រាលជ្រៅ នៅជុំវិញជម្រើសរបស់ពួកគេ ដែលរួមមានការផ្សាយពាណិជ្ជកម្ម និងពហុព័ត៌មាន ដែលមានប្រធានបទគាំទ្រក្នុងគំនូរជីវចលបច្ចេកវិទ្យាគេហទំព័រ និងទីផ្សារ។ 
និស្សិតនឹងបានសិក្សាអំពី គំនូរ រចនាបទ រូបភាពឌីជីថល ពុម្ពអក្សរ ការប្រើពណ៌ ការប្រើប្រាស់ឧបករណ៍ទំនើបក្នុងការរចនា និងមុខវិជ្ជាជាច្រើន អាស្រ័យលើការកំណត់របស់សាលានីមួយៗ។ 



៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 

ក្រោយបញ្ចប់ការសិក្សា និសិ្សតអាចមានឱកាសការងារនៅតាមក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងក្រាហ្វិក និងតុបតែងលម្អ ឬតាមបណ្តាគ្រឹះស្ថានបោះពុម្ពផ្សាយ និងរោងពុម្ព ឬបើកអាជីរកម្មផ្ទាល់ខ្លួន។ 



៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 

-សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: (RUFA) ជំនាញ គំនូរសារគមនាគមន៍ 
-សាកលវិទ្យាល័យ លីមកុកវីង ជំនាញ Professional Design/Visual Communication (Hons) 
-វិទ្យាស្ថានសិល្ប:ភ្នំពេញអន្ដរជាតិ (PPIA) ជំនាញ Visual Communication Design 
-សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជំនាញ Graphic Design 



(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.) 


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 

Powered by Froala Editor