អ្វីទៅជាមុខជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច?

អ្វីទៅជាមុខជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច?


Posted at: 07 Sep 2020
334 Views

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តលេខ ចូលចិត្តការវិភាគ ឬ ចូលចិត្តស្រាវជ្រាវ មុខជំនាញវិទ្យាសាស្ត្រ ប្រហែលជាស័ក្តិសមសម្រាប់អ្នក ។ នៅពេលដែលលឺពាក្យថា ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច អ្នកប្រហែលជាគិតថាជំនាញនេះប្រហែលជា ស្រដៀងនឹងមុខជំនាញ គណនេយ្យ និងសិក្សាអំពីថវិការជាដើម ប៉ុន្តែការយល់ឃើញនោះ មិនបានត្រឹមត្រូវទំាង ស្រុងនោះទេ ។ ខាងក្រោមនេះ គឺជាព័ត៌មានមួយចំនួន ដែលទាក់ទងនឹងជំនាញ វិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីជាជំនួយក្នុងការស្វែងយល់ពីជំនាញនេះកាន់តែច្បាស់ បន្ថែមទៀត ។

១. អ្វីទៅជាជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច?

ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺជាជំនាញមួយដែលសិក្សាអំពីរបៀបប្រើប្រាស់នូវធនធានដែល ខ្សត់កម្រតាមវិធីផេ្សងៗជាច្រើន បើលើកឧទាហរណ៍ឲ្យស្រួលយល់ទៅគឺថា នៅលើផែនដីមនុស្ស ត្រូវការធនធាន ប៉ុន្តែធនធាននោះសិ្ថតនៅក្នុងបរិមាណតិចតួច សម្រាប់តម្រូវការចំាបាច់ របស់មនុស្ស ហេតុនេះ អ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ចត្រូវស្វែងរក និងធ្វើការសម្រេចចិត្តពីរបៀប ប្រើប្រាស់ធនធានដ៏កម្សត់ទំាងនោះ ។

២. តើជំនាញនេះត្រូវសិក្សាពីអ្វីខ្លះ?

ជំនាញនេះគឺផ្តោតសំខាន់ទៅលើការសិក្សាទាក់ទងនឹងសេដ្ឋកិច្ច បញ្ជូលគ្នាជាមួយការសិក្សា គណិតវិទ្យា ។ បើអ្នកជ្រើសរើសយកជំនាញនេះ អ្នកអាចនឹងជួបប្រទះនូវជំនាញមួយចំនួន ដូចជា គណិតវិទ្យា ការសិក្សាពីធនធានមនុស្ស សេដ្ឋកិច្ចមីក្រូ និងម៉ាក្រូ រួមទាំង ហិរញ្ញវត្ថុសាធារណៈជាដើម ។ លើសពីនេះទៅ អ្នកក៏អាចនឹងសិក្សាពី វិទ្យាសាស្ត្រកុំព្យូទ័រ ការអនុវត្តគណិតវិទ្យាក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ ស្ថិតិ ឬ បច្ចេកទេសគណិតវិទ្យា (Mathematics Techniques) អាស្រ័យទៅតាមសាកលវិទ្យាល័យដែលអ្នកសិក្សា ។ ក្នុងការសិក្សាជំនាញនេះ អ្នកនឹងទទួលបាន៖

 • ចំណេះដឹងក្នុងការអង្កេតមើលលេខ៖ តាមរយៈការពិនិត្យមើលក្រាបគ្រប់ប្រភេទ ។

 • ការស្រាវជ្រាវបង្កើតថ្មីៗ៖ ស្រាវជ្រាវរកបញ្ហាថ្មី និង រកដំណោះស្រាយដើម្បីឆ្លើយតប ទៅនឹងបញ្ហាទំាងនោះ ។

 • ការវិភាគ៖ នៅក្នុងសេដ្ឋកិច្ច សិស្សត្រូវដឹងថាអ្វីដែលគួរផ្ដោត និងសង្កេតលើរាល់ពេលធ្វើ ការសម្រេចចិត្តម្ដងៗ។

៣. តើខ្ញុំនឹងទទួលបានឱកាសការងារអ្វីខ្លះក្រោយបញ្ចប់ការសិក្សាពីជំនាញនេះ?

ការងារដែលសិស្សច្បងយើងតែងតែធ្វើនៅពេលរៀនចប់មាន៖

 • អ្នកវិភាគថវិកា

 • អ្នកសេដ្ឋកិច្ច

 • អ្នកវិភាគឧស្សាហកម្ម

 • Field Marketing Associate

 • ជំនួយការហិរញ្ញវត្ថុ

 • គណនេយ្យករ

 • បុគ្គលិកធនាគារ

 • ប្រឹក្សាយោបល់ពីជំនួញ និងហិរញវត្ថុ

 • បម្រើការក្នុងវិស័យសាធារណៈផ្សេងៗ

 • និង ការងារជាច្រើនទៀត ។

៤. តើសាកលវិទ្យាល័យនៅភ្នំពេញណាខ្លះដែលមានមុខវិជ្ជានេះ?

សមា្រប់សិស្សមានបំណងចង់បន្តការសិក្សានៅក្នុងប្រទេស អាចចូលរៀននៅសាកលវិទ្យាល័យ ដូចជា៖

 • សាកលវិទ្យាល័យបញ្ញាសាស្ត្រ

 • សាកលវិទ្យាល័យZaman

 • សាកលវិទ្យាល័យកម្ពុជា

 • សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

 • សាកលវិទ្យាល័យ AUPP

 • សាកលវិទ្យាល័យជាតិគ្រប់គ្រង ។

៥. តើសាកលវិទ្យាល័យកំពូលផ្នែកសេដ្ឋកិច្ចនៅលើពិភពលោកមានឈ្មោះអ្វីខ្លះ?

សាកលវិទ្យាល័យល្បីៗមានដូចជា:

 • Massachusetts Institute of Technology (The United States)

 • Harvard University (The United States)

 • Stanford University (The United States)

 • University of Oxford (The United Kingdom)

 • University of Cambridge (The united Kingdom)

 • Yale University (The United States)

 • Princeton University (The United States)

 • University of California, Berkeley (The United States)

 • London School of Economics and Political Science (The United Kingdom)

 • University of Chicago (The United States)

(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor