អ្វីទៅជាមុខជំនាញភាសាចិន?

អ្វីទៅជាមុខជំនាញភាសាចិន?


Posted at: 07 Sep 2020
355 Views

ភាសាចិន បានក្លាយជាភាសាសំខាន់មួយ នៅក្នុងប្រទេសយើង ដែលគួររៀន។ ក្រៅពីថ្នាក់រៀនគួរភាសាចិនក្រៅម៉ោងនៅតាមគ្រឹះស្ថានឯកជន យើងក៏មានថ្នាក់កម្រិតបរិញ្ញាប័ត្រ ផ្នែកអក្សរសាស្ត្រចិនផងដែរ។ ខាងក្រោមនេះ នឹងរៀបរាប់អំពីជំនាញអក្សរសាស្រ្តចិនឲ្យបានច្បាស់ សម្រាប់អ្នក ដែលមានបំណងបន្តការសិក្សាភាសាមួយនេះ។

១. តើបរិញ្ញាបត្រ «ភាសាចិន» ជាអ្វី? 
ជំនាញអក្សរសាស្រ្តចិន គឺបង្រៀនឲ្យនិសិ្សតមានចំណេះដឹង និងចេះនិយាយភាសាចិន រួមទាំងអក្សរសិល្ប៍ វប្បធម៌ និងសង្គម។ និស្សិតបញ្ចប់ការសិក្សា ត្រូវបានរៀបចំសម្រាប់ការផ្លាស់ប្តូរ និងការទំនាក់ទំនងការងារនៅក្នុងវប្បធម៌ និងសេដ្ឋកិច្ចជាមួយប្រទេសចិន រួមទាំងអាចទទួលយកការសិក្សាកម្រិតខ្ពស់ នៅក្នុងវិស័យទាំងនេះផងដែរ។ វគ្គសិក្សាទាំងមូលដ្ឋាន និងពិសេស ត្រូវបានកំណត់តាមតម្រូវការជនជាតិចិន សម្រាប់ជំនាញពិសេស។ កម្មវិធីសិក្សាឥណទាន ត្រូវបានគេកំណត់សម្រាប់តម្រូវការអន្តរជាតិរបស់ចិន ជាពិសេសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្នុងវិស័យបណ្តុះបណ្តាលបី គឺវិស័យអប់រំចិន សេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការគ្រប់គ្រងទេសចរណ៍។


២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 
ដើម្បីជាមូលដ្ឋានគ្រឹះនៃការសិក្សាថ្នាក់បរិញ្ញាប័ត្រអក្សរសាស្រ្តចិន គេតម្រូវឲ្យនិសិ្សតចេះភាសាចិន យ៉ាងហោចណាស់ត្រឹមកម្រិតមធ្យម (Intermediate) ជាមុនសិន។ ក្នុងការសិក្សារយៈពេល៤បួនឆ្នាំ គេបានបញ្ចូលនូរមុខវិជ្ជាមួយចំនួនដូចជា ការស្តាប់ សរសេរ អាន និងនិយាយភាសាចិន ភាសាចិនទំនើប អក្សរសាស្ត្រចិនបុរាណ វប្បធម៌និងប្រពៃណីជនជាតិចិន ប្រវត្តិសាស្ត្រចិន ភូមិសាស្ត្រនិងប្រជាជនចិន ការតែងនិពន្ធ ទស្សនៈវិទ្យាចិនបុរាណ និងមុខវិជ្ជាមួយចំនួនផ្សេងទៀត ដែលអ្នកនឹងសិក្សានៅពេលអ្នកចូលរៀនផ្ទាល់។


៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 
ក្រោយពីបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងផ្នែក វិធីសាស្ត្រក្នុងការបង្រៀនភាសាចិន របៀបទំនាក់ទំនង និងជំនាញបកប្រែភាសាចិន-ខ្មែរ។ 


និស្សិតក៏អាចស្វែងរកការងារបានដូចជា ក្លាយជាសាស្រ្តាចារ្យភាសាចិននៅតាមគ្រឹះស្ថានអប់រំ ធ្វើការនៅក្រុមហ៊ុនជាតិនិងអន្តរជាតិ ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល ឬអង្គភាពឯកជនផ្សេងៗជាច្រើនទៀត ដែលតម្រូវឲ្យបុគ្គលិកចេះភាសានេះផងដែរ។



៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 
សម្រាប់កម្រិតថ្នាក់បរិញ្ញាប័ត្រអក្សរសាស្ត្រចិន គឺមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងវិទ្យាស្ថានភាសាបរទេស (IFL) ដេប៉ាតឺម៉ង់ភាសាចិន។ សម្រាប់ការចូលរៀនកម្រិតនេះ គឺមានការធ្វើតេស្តប្រលងចូល ដូចនឹងជំនាញផ្សេងៗទៀតក្នុងវិទ្យាស្ថានផងដែរ។


    គិតមកដល់សព្វថ្ងៃ ដេប៉ាតឺម៉ង់ភាសាចិនបានបង្កើតឡើងជិត១១ឆ្នាំ ហើយចំនួនសិស្សជារៀងរាល់ឆ្នាំគឺមានចំនួនច្រើនគួរសមដែរ។ ដោយសារភាសាចិន ក៏ជាភាសាសំខាន់មួយផង ទើបអ្នកគួរពិចារណារៀនបន្តនូវមុខជំនាញមួយនេះ ជាជំនាញបន្ទាប់ក៏បាន។ 


បកប្រែសម្រួលពី៖ RUPP - IFL - Department of Chinese


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 


Powered by Froala Editor