Beijing Foreign Studies University (BFSU) មានឈ្មោះល្បីល្បាញនៅក្នុងប្រទេសចិន និងត្រូវបានគេស្គាល់ថាជាកន្លែងចាប់ផ្តើមឡើងរបស់ឯកអគ្គរដ្ឋទូត។ តាមស្ថិតិបានបង្ហាញថាច្រើនជាងពាក់កណ្តាលនៃឯកអគ្គរដ្ឋទូតចិនគឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យរបស់ពួកយើង។ នាពេលបច្ចុប្បន្ន, ភាសាបរទេសចំនួន ៩៦ភាសា គឺមានបង្រៀននៅ BFSU។
International Business School (IBS) គឺជាសាលាដែលធំជាងគេបំផុតនៅក្នុង BFSU ដែលមាននិស្សិតជាជនជាតិចិនចំនួន ១២០០នាក់ និងនិស្សិតអន្តរជាតិចំនួន ៥០០នាក់ដែលមកពី ៧០ប្រទេសផ្សេងគ្នា និងកំពុងសិក្សារួមគ្នា។ IBS ផ្តល់ជូននូវកម្មវិធីសិក្សាស្តីពីធុរៈកិច្ចដែលបង្រៀនជាភាសាអង់គ្លេស និងមានការបង្ហាត់បន្ថែមនូវភាសាចិនផងដែរ។
BFSU មានសាខាធំៗចំនួន២ គឺ នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន និងទីក្រុងហ្វ័រសាន ខេត្តក្វាងទុង។ ខេត្តក្វាងទុង គឺជាខេត្ដដែលនៅប៉ែកខាងត្បូងបំផុតនៃប្រទេសចិន ដែលមានលក្ខខ័ណ្ឌអាកាសធាតុមធ្យម ស្រដៀងទៅនឹងប្រទេសកម្ពុជា ហើយត្រូវការរយៈពេលត្រឹមតែ ២ម៉ោងកន្លះប៉ុណ្ណោះសម្រាប់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅខេត្តក្វាងទុង។ ខេត្តក្វាងទុង គឺជាតំបន់មួយ ក្នុងចំណោមតំបន់ផ្សេងទៀតដែលមានការអភិវឌ្ឍខ្លាំងបំផុតនៅក្នុងប្រទេសចិន។ រីឯរដ្ឋធានីប៉េកាំងដើរតួនាទីសំខាន់ជាមជ្ឍមណ្ឌលសំរាប់នយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសចិន។
ផ្តល់ជូននូវឱកាសដ៏អស្ចារ្យសម្រាប់សិស្សឆ្នើមដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសចិន ជាមួយនឹងការលើកលែងទាំងស្រុង ឬការលើកលែងខ្លះទៅលើថ្លៃសិក្សាអាស្រ័យទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន។
ទាំងនេះគឺជាពត៌មានលំអិតអំពីកម្មវិធីសិក្សា:
ចំពោះសិស្សដែលមានពិន្ទុ HSK ចាប់ពី 5 គឺអាចចាប់ផ្តើមសិក្សាឆ្នាំទី២ នៅសាខាទីក្រុងហ្វ័រសាន (Foshan)។
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម!
តាមរយ:តំណភ្ជាប់: Scholarship Appointment
លោកអ្នកអាចទំនាក់ទំនងមកយើងខ្ញុំតាមរយៈ +855 17 54 83 54 / +855 81 63 63 60 ឬ info@weduabroad.com
***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.