អ្វីទៅជាមុខជំនាញភាសាជប៉ុន?

អ្វីទៅជាមុខជំនាញភាសាជប៉ុន?


Posted at: 08 Sep 2020
3994 Views

ណាគេខ្លះ Fan Anime? កាលនោះខ្ញុំបានសួរសិស្សម្នាក់ថាម៉េចបានរៀនភាសាជប៉ុន ហើយគេបានឆ្លើយយ៉ាងមានន័យថា «To watch anime withouh English subtitile» ប្លែកម្យ៉ាងទៅ! យ៉ាងណាមិញ ភាសាជប៉ុនបានក្លាយជាភាសាសំខាន់មួយក្នុងប្រទេសយើង ហើយវាកាន់តែសំខាន់ នៅពេលដែលយើងស្វែងរកអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសជប៉ុន ដូចនេះ ខ្ញុំនឹងនាំអ្នកទៅស្គាល់ឲ្យច្បាស់អំពីបរិញ្ញាប័ត្រភាសាជប៉ុន តាមរយៈអត្ថបទមួយនេះតែម្តង!


១. តើបរិញ្ញាបត្រ «ភាសាជប៉ុន» ជាអ្វី? 
កម្មវិធីបរិញ្ញាបត្រភាសាជប៉ុនមានពីរផ្នែកគឺ ទីមួយ អប់រំបណ្តុះបណ្តាលនិស្សិត ឱ្យក្លាយទៅជាគ្រូបង្រៀនជំនាញភាសាជប៉ុន ហើយរៀបចំពួកគេ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យនានានៅក្រៅប្រទេស ទីពីរ សម្រាប់មុខវិជ្ជាពាណិជ្ជកម្ម ផ្តល់ឱ្យនិស្សិតនូវចំណេះដឹងគ្រប់គ្រាន់អំពីភាសាជប៉ុន សម្រាប់ការងារក្នុងអាជីវកម្ម និងអង្គការដទៃទៀត។ 


២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 


ក្នុងរយៈពេលសិក្សាបួនឆ្នាំ គេបានបញ្ចូលនូវមុខវិជ្ជាជាច្រើនដូចជា ការវិភាគភាសាជប៉ុន វេយ្យាករណ៍ ការស្តាប់និងសន្ទនា ភាសាវិទ្យារបស់ជប៉ុន ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាជប៉ុន អក្សរសិល្ប៍ជប៉ុន វិធីសាស្រ្តបង្រៀភាសាជប៉ុន ជំនាញបកប្រែ ប្រវត្តិសាស្រ្តជប៉ុន (អក្សរសាស្ត្រនិងប្រទេស) វប្បធម៌ជប៉ុន រួមជាមួយមុខវិជ្ជាផ្សេងៗជាច្រើនទៀត។ មុននឹងចូលរៀន សាលាក៏តម្រូវឲ្យនិសិ្សតយ៉ាងហោចណាស់ក៏ចេះ អាននិងសរសេរភាសាជប៉ុនផងដែរ។ 




៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 


ក្រោយបញ្ចប់ការសិក្សានិសិ្សតនឹងទទួលបានចំណេះដឹងអំពីភាសា ប្រវត្តិសាស្ត្រ វប្បធម៌ និងអក្សរសិល្ប៍ជប៉ុន រួមទាំងចំណេះដឹងលើការបកប្រែ និងទំនាក់ទំនង។ 
និសិ្សតអាចបម្រើការងារជាសាស្ត្រាចារ្យភាសាជប៉ុននៅតាមគ្រឹះស្ថានអប់រំ ធ្វើការនៅក្រសួងការបរទេស កំពង់ផែភ្នំពេញ ស្ថានទូត ក្រុមហ៊ុន ឬគ្រឹះស្ថានឯកជនផ្សេងៗជាច្រើន។ 




៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 


សម្រាប់កម្រិតថ្នាក់បរិញ្ញបត្រ័អក្សរសាស្ត្រជប៉ុន គឺមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងវិទ្យាស្ថានភាសាបរទេស (IFL) ដេប៉ាតឺម៉ង់ភាសាជប៉ុន។ សម្រាប់ការចូលរៀនកម្រិតនេះ គឺមានការធ្វើតេស្តប្រលងចូល ដូចនឹងជំនាញផ្សេងៗទៀតក្នុងវិទ្យាស្ថានផងដែរ។



តាមរយៈការរៀបរាប់ខាងលើ មានអ្នកចង់បន្តការសិក្សាផ្នែកភាសាជប៉ុននៅ? អាងស្រួលមើល Anime ទាំងអស់គ្នាណ៎!


បកប្រែសម្រួលពី៖ RUPP - IFL - Department of Japanese


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)


***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 


Powered by Froala Editor